Latest Post

អាចនិយាយបានថាលោក ដួង សុភាព ជាកំពូលសម្លេងមែន បើទោះបីជាលោកមិនទាន់ជាតារាចម្រៀង  តែរបៀបនៃការស្លៀកពាក់ របៀបនៃការបញ្ចេញសម្លេងហាក់បីដូចលោកជាតារាមួយដួងអញ្ចឹង។ បទចម្រៀងមួយបទដែលអ្នកបានស្តាប់ហើយ ពិបាកនឹងមិនសរសើរណាស់ ដែលលោកCoverថ្មីៗនេះ ម្ចាស់ដើមគឺលោកណាំ ប៊ុណ្ណារត្ន័មួយបទដ៏ល្បីមួយបទនោះគឺបទ ម៉ែ។ អនាគតរបស់លោក ដួង សុភាព លោកជ្រើសរើសធ្វើជាដុកទរ័មួយរូបដើម្បីបំរើបងប្អូនជនរួមជាតិក៏ដោយ ប៉ុន្តែលោកនឹងឈានជើងប្រឡូកក្នុងវិស័យសិល្បៈ បើលោកអាចឆ្លៀតពេលបាន និងពិសេសបើមានការគាំទ្រលើកទឹកចិត្តពីបងប្អូនអ្នកស្តាប់ទាំងអស់។

SKY KHMER HD គាំទ្រក្នុងការលើកស្ទួយពន្លកថ្មី លើវិថីសិល្បៈ។

នៅលើលោកយើងនេះគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ តែសំខាន់ថាតើយើងមានសមត្ថភាពដើម្បីប្រើប្រាស់នូវអ្វីដែលយើងមាននោះឲ្យទៅជាចំណាប់អារម្មណ៍ពីមនុស្សទូទៅបានអត់! តួយ៉ាងដូចជាកញ្ញាSP KaKa(nick name) សម្លេងគាត់ពីធម្មជាតិល្អធម្យម ប៉ុន្តែដោយការខំហាត់ពត់ និងសិក្សាពីកង្វះខាតខ្លួនឯងជាប្រចាំ គួបផ្សំនឹងការស្តាប់នូវដំបូន្មានល្អៗពីរៀមច្បង ធ្វើឲ្យទឹកដមសំនៀងរបស់នាងហាក់មានការទាក់ទាញដល់សំណាក់អ្នកដែលបានស្តាប់នូវបទរបស់កញ្ញា មិនតែប៉ុណ្ណោះរូបសម្ផស្សរបស់កញ្ញាក៏ស្រស់ផូរផង់ផងដែរ ។ SKY KHMER HD សង្ឃឹមថាប្អូនស្រីអាចក្លាយទៅជាតារាមួយរូបរបស់មហាជនផងដែរនាពេលអនាគត។

សូមជួយលើកស្ទួយពន្លកថ្មី លើវិថីសិល្បៈផង!

ក្មេងស្រីទើបតែអាយុ១២ឆ្នាំ សម្លេងពិរោះរណ្តំ និងប្រើសម្លេងបានយ៉ាងប្រសើរ ពិតជាមិនងាយរកឡើយ។
(មានវីដេអូរ)
កុមារី វ៉ា វិច្ឆិការ ហៅស្រីពៅ ទើបតែអាយុ១២ឆ្នាំប៉ុណ្ណោះ តែប្អូនមានសម្លេងល្អពីធម្មជាតិ គួបផ្សំនឹងការណែនាំ បង្ហាត់បង្ហាញពីឪពុករបស់នាង មិនតែប៉ុណ្ណោះ នាងក៏បានចូលឆាត់រៀនទិចនិចនៃការប្រើសម្លេងពីរៀមច្បងលោកគ្រូ សុះ ម៉ាច បន្ថែមផងដែរធ្វើឲ្យនាងអាចប្រើសម្លេងល្អ និងដាក់មនោសញ្ចេតនាបានយ៉ាងប្រសើរ។ 
ពិសេសជាងនោះគឺមានការជំរុញ និងលើកទឹកចិត្តពីប៉ាម៉ាក់របស់នាង បង្កនូវបរិយាកាសល្អក្នុងការដើរលើវិថីមួយនេះ។ SKY KHMER HD សូមជូនពរក្មួយស្រី ទទួលបានជោគជ័យលើវិថីមួយនេះ។
សូមចុចស្តាប់សម្លេងរបស់ប្អូនស្រី បើយល់ថាពិរោះសូមជួយស៊ែរដើម្បីជាការលើកស្ទួយ ពន្លកថ្មី លើវិថីសិល្បៈរបស់ខ្មែរយើង។

DJ Super

Contact Form

Name

Email *

Message *

Powered by Blogger.