Dj Sun ធ្លាប់​​ជា​អ្នកស្រែ​ចម្ការ​លំបាក​ឥឡូវ​ក្លាយ​ជា​​ឌីជេ​វិទ្យុមាន​​ការ​​គាំទ្រ​​ច្រើន

អត្ថបទពីគេហទំព័រ ព័ត៌សប្យាយ

ស្ថិត​ក្នុង​ចំណោម​បងប្អូន​៥នាក់​ស្ថិត​ក្នុង​គ្រួសារ​កសិករ​ ឌីជេ សាន់ ដែល​​ជា​កូនប្រុស​ច្បង​ ​មាន​តួនាទី​រ៉ាប់រង​ធំ​ក្នុង​ការ​ចិញ្ចឹម​គ្រួសារ ក្រោយ​​​អ្នក​ម្ដាយ​បាន​បាត់​បង់​ជីវិត​តាំង​ពី​ខ្លួន​នៅ​កុមារភាព​ ខណៈ​ឪពុក​ក៏​ពិការ។ ប៉ុន្តែ​ជំនះ​​ការ​លំបាក​នានា យុវជន​រូប​នេះ បាន​ក្លាយ​ជា​ពិធី​ករ​វិទ្យុ​ល្បី​ឈ្មោះ​មួយ​រូប។
ទម្រាំ​បាន​ក្លាយ​ជា​ឌីជេ​ដែល​មាន​ការ​ទទួល​ស្គាល់​ដូច​សព្វថ្ងៃ​នេះ ឌីជេ សាន់ ក៏​ធ្លាប់​បាន​ពើប​ប្រទះ​នូវ​ការ​លំបាក​ជា​ច្រើន​នៅ​ក្នុង​ខ្សែ​ជីវិត។ លោក ប្រាប់​ថា លោក​ធ្លាប់​ជា​អ្នក​ដើរ​ទួល​នំ​លក់ ធ្វើ​ស្រែ​ចម្ការ​បណ្ដុះ​ផ្សិត​លក់ ធ្វើ​ជា​កម្មករ​សំណង់ និង​ទៅ​ព្រៃ​រនាម​រក​ត្រី​ជា​ដើម។
DJz Sun
ឌីជេ សាន់ បន្ថែម​ថា ។”ព្រោះ​តែ​ជីវភាព​មាន​ភាព​ខ្វះ​ខាត​ខ្ញុំ​មិន​បាន​រៀន​សូត្រ​បាន​ជ្រៅ​ជ្រះ​នោះ​ទេ​។ថ្ងៃ​មួយ​ខ្ញុំ​ស្រាប់​តែ​នឹក​ឃើញ​ថា បើ​គ្មាន​ចំណេះ តើ​ខ្ញុំ​ពឹង​លើ​អ្វី​នៅ​ថ្ងៃ​អនាគត​ ក៏​សម្រេច​ចិត្ត​ទៅ​បួស​រៀន​បាន​៣​វស្សា​ចន្លោះ​ឆ្នាំ​២០០៧-២០០៩​នៅ​វត្ត​មួយ ហើយ​ក្រោយ​មក​ខ្ញុំ​បាន​បន្ថែម​ជំនាញ​ភាសា​អង់គ្លេស និង​កុំព្យូទ័រ​ទៀត”។
វិល​មក​ដំណើរ​ឆ្ពោះ​មកកាន់​អាជីព​ជា​ពិធី​ករ​វិញ ដំបូង​ឡើយ​គឺ​តាម​រយៈ​ការ​ដាក់​ពាក្យ​បន្ទាប់​ពី​បាន​ស្ដាប់​​ប៉ុស្តិ៍​វិទ្យុ​មួយ​ដែល​ត្រូវការ​ជ្រើស​រើស​បុគ្គលិក​ផ្នែក​ពិធី​ករ ខណៈ​ពេល​នោះ​លោក​ផ្ទាល់​កំពុងតែ​ធ្វើការ​ឯក​ជន​មួយ​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ។ យ៉ាង​ណា ដោយ​សារ​និស្ស័យ​ផង គ្រាន់​តែ​ឮ​ដំណឹង​នេះ​ភ្លាម​ ឌី​ជេ​សាន់ ក៏​រួសរាន់​មក​ដាក់​ពាក្យ​ប្រលង​។​
​លោក​បាន​ប្រាប់​ថា ពេល​នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ដាក់​ពាក្យ ខណៈ​គេ​ត្រូវ​ការ​តែ​ពីរ​នាក់​ប្រុស​មួយ​ស្រី​មួយ​ប៉ុណ្ណោះ។ ជា​សំណាង​រូប​លោក​បាន​ជាប់​ក៏​ព្រោះ​តែ​គណៈកម្មការ​សម្លឹង​ឃើញ​ពី​ទេព​កោសល្យ និង​សមត្ថភាព​របស់​លោក ទើប​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​ឌីជេ​មកដល់​សព្វ​ថ្ងៃ​នេះ។
វិចិត្រ និង​ ជុំ លីណូ (រូប​ថត​៖​ផ្ដល់​ដោយ វិចិត្រ ឬ​ឌីជេ​សាន់)
បើ​គិត​ទៅ​ប្រហែល​ជា​៥ឆ្នាំ​ហើយ​ដែល អ្នក​ស្រុក​បាត់ដំបង​ម្នាក់​នេះ បាន​ប្រ​លូក​ជា​ពី​ធី​ករ​នៅ​ប៉ុស្តិ៍​វិទ្យុ​។​​ប៉ុន្តែ​ទើប​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ដែល​រូប​លោក​មាន​ការ​កត់​សម្គាល់​ថា​មាន​ប្រិយមិត្ត​គាំទ្រ​ច្រើន ជា​ពិសេស​ពេល​ចេញ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​មាន​ការ​ស្វាគមន៍​ពី​សំណាក់​ប្រិយមិត្ត។
“និយាយ​រួម​ទៅ​ខ្ញុំ​បាន​ដឹង​ខ្លួន​ឯង​ថា​មាន​គេ​ស្រលាញ់​ចូល​ចិត្ត និង​គាំ​ទ្រ​ច្រើន​តាម​រយៈ Fans ជាច្រើនបានLike រូប​ដែល​ខ្ញុំ​បាន​ផុស​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​ពី​មុន​មក​មាន​មិន​ដល់​១០០Likes ​ផង ប៉ុន្តែ​ឥឡូវ​ជាង​១០០០​likes​”​។
​​Djz Sun Sky ជា​ឈ្មោះ​នៅ​ក្នុង​ហ្វ៊េសប៊ុក បន្ត​ថា​៖ “ក្នុង​កម្មវិធី “DJ ​Party ”​កាល​ពី​ថ្ងៃ​១២​មិនា​២០១៥​នៅ​ភោជនីយដ្ឋាន​រហាត់​លាប​ក្រុមហ៊ុន Spy បាន​ឲ្យ​ឌីជេ​គ្រប់​គ្នា​ថត​កាន់​ដប Spy ម្នាក់​មួយ​ដប​ដើម្បី​បង្ហោះ​នៅ​ក្នុង​ page ​របស់​ ក្រុមហ៊ុន Spy ថា​តើ​ឌីជេ​រូប​ណា​ទទួល​បាន​ការ​Likes​ច្រើន​ជាង​គេ។ ពេល​នោះ ខ្ញុំបាទ​ទទួល​បាន​ការ likes ច្រើនជាង​ឌីជេ​ផ្សេងៗ។​មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ឌីជេ​ជា​ច្រើន​មាន​ការ​ស្វាគមន៍ និង​រាប់អាន​រូប​ខ្ញុំ​បាទ​ផង​ដែរ ទាំង​អ្នក​ខ្លះ​ខ្ញុំ​អត់​បាន​ស្គាល់​សោះ”។
ហឿន វិចិត្រ ជា​ឈ្មោះ​ពិត​របស់​ឌីជេ​ សាន់ ​ដែល​ឈ្មោះ​”សាន់”​ទើបតែ​ដាក់​ពេល​ចូល​ប៉ុស្តិ៍ ​Sky ប៉ុណ្ណោះ។ ដំបូង​ឡើយ​ឌីជេ​ម្នាក់​នេះ បម្រើ​ការ​នៅ​វិទ្យុ​ផ្សេង​មួយ​ទៀត​ប៉ុន្តែ​ដោយសារ​តែ​មាន​ប៉ុស្តិ៍​ថ្មី​គឺ​ប៉ុស្តិ៍ Skyស្រប​ពេល​អ្នក​គ្រប់​គ្រង​នៅ​វិទ្យុ​ថ្មី​នេះ ក៏​ផ្ដល់​ឱកាស លោក​ក៏​មក​ចូល​រួម​តែ​ម្ដង។
បច្ចុប្បន្ន Dj Sun កំពុង​កាន់​កម្មវិធី​២​ពេល​ថ្ងៃ​ ក្នុង​នោះ​ចាប់​ពី​ម៉ោង​២-៤កម្មវិធី “My clever Show” និង​ពេល​យប់​ម៉ោង​៩-១០កម្មវិធី”Wow Mr.Man”៕

អត្ថបទ៖ ថា ម៉ាលីដា
Newer Post
This is the last post.
[blogger]

DJ Super

Contact Form

Name

Email *

Message *

Powered by Blogger.